681 ezgif.com resize
Swift cc time

ក្រសួងអប់រំ និងអង្គការ CG បន្ដពង្រឹងកម្មវិធីអប់រំបំណិនជីវិត នៅតាមសាលាបឋមសិក្សា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងអប់រំ ឱ្យអង្គការ Community Generation(CG) រៀបចំអ្នកជំនាញបណ្តុះបណ្ដាលពង្រឹងសមត្ថិភាពគ្រូបង្រៀនផ្នែកបំណិនជីវិតតាមសាលារៀន ដើម្បីបង្ហាត់បង្រៀនបន្តទៅសិស្សប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងដាក់ផែនការច្បាស់លាស់ក្នុងការតាមដានត្រួតពិនិត្យលទ្ធផលសម្រេចបានរបស់គម្រោង។ នេះបើតាមជំនួបពិភាក្សាការងាររវាងក្រសួងអប់រំ និងអង្គការ Community Generation នាថ្ងៃទី៤ ខែមិថុនា នេះ។

ក្នុងជំនួបនេះ លោកស្រី នាយិកាអង្គការ Community Generation (CG) បានឱ្យដឹងថា អង្គការ CG មានដើមកំណើតនៅប្រទេសអូស្ត្រាលី បានអនុវត្តគម្រោងនៅកម្ពុជាអស់រយៈពេលជាង ៩ឆ្នាំមកហើយ ដោយផ្តោតលើការផ្តល់កម្មវិធីអប់រំបំណិនជីវិត នៅតាមសាលាបឋមសិក្សានៅជនបទក្នុងខេត្តគោលដៅ ដែលរួមមានគម្រោងការសាងសង់សាលារៀនតាមបំពង់ប្រព័ន្ធច្រូតកាត់ទឹកភ្លៀង, ការកសាងប្រព័ន្ធធារាសាស្រ្តនៅសួនបន្លែសាលារៀន, តបំពង់ទុយោទឹកទៅកាន់ផ្ទះបាយសាលារៀន លើកកម្ពស់កម្មវិធីអាហារូបត្ថម្ភប្រចាំថ្ងៃ, តបំពង់ទុយោទឹកស្អាត និងកន្លែងលាងសម្អាតដៃតាមសាលារៀន, និង លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងកសិកម្មអាកាសធាតុឆ្លាតវៃជាដើម (Climate Smart Agriculture)។

ជាមួយគ្នានោះ លោក ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អង្គការ Community Generation បានជួយគាំទ្រសាលារៀននៅតាមខេត្តក្នុងប្រទេសកម្ពុជា ឱ្យទទួលបានទឹកស្អាតប្រើប្រាស់ ដំឡើងប្រព័ន្ធសូឡា លើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន ការធ្វើចំការ និងសួនដំណាំតាមសាលារៀន និងការផ្តល់ចំណេះជំនាញចាំបាច់ជាច្រើនទៀត។

ដើម្បីជំរុញការអនុវត្តកម្មវិធីនេះឱ្យកាន់តែប្រសើរឡើង រដ្ឋមន្ត្រីក្រសួងអប់រំ អង្គការ CG រៀបចំអ្នកជំនាញបណ្តុះបណ្ដាលពង្រឹងសមត្ថិភាពគ្រូបង្រៀនផ្នែកបំណិនជីវិតតាមសាលារៀន ដើម្បីបង្ហាត់បង្រៀនបន្តទៅសិស្សប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងដាក់ផែនការច្បាស់លាស់ក្នុងការតាមដានត្រួតពិនិត្យលទ្ធផលសម្រេចបានរបស់គម្រោង៕


Khcct banner

អត្ថបទទាក់ទង