Cctimesw1140xh150cm copy

CDCជួបសហគ្រាសចិនជាង៤០ដើម្បីទាក់ទាញការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ បានជួបជាមួយវិនិយោគិន និងធុរជនចិន ដែលមកពីក្រុមហ៊ុនចិនធំៗដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ព្រមទាំងសហគ្រាសក្នុងវិស័យពាក់ព័ន្ធសំខាន់ៗប្រមាណជាង ៤០ សហគ្រាស នៅក្នុងសិក្ខាសាលាស្ដីពីការទាក់ទាញវិនិយោគចិនលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសិក្ខាសាលាខាងលើ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគបានធ្វើបទបង្ហាញស្តីពី “គោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគបង្កើតរោងចក្រផ្គុំតម្លើងរថយន្ត និងការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា”ជូនវិនិយោគិន និងធុរជនចិនប្រមាណជាង ៤០ សហគ្រាស។ នៅក្នុងបទបង្ហាញខាងលើ លោកបានសង្កត់ធ្ងន់ អំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការជំរុញទាក់ទាញការវិនិយោគ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ការផ្តល់នូវកិច្ចសម្រួលវិនិយោគ និងការកំណត់នូវរបបនៃការលើកទឹកចិត្តដែលមានលក្ខណៈអំណោយផល និងអនុគ្រោះបំផុតសម្រាប់ការវិនិយោគក្នុងវិស័យយានយន្ត ព្រមទាំងវិស័យប្រកបដោយសក្តានុពលសំខាន់ៗផ្សេងទៀត តាមរយៈការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានរំលេចផងដែរអំពីចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តនូវផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២២ ដោយបានកំណត់នូវគន្លងអភិវឌ្ឍន៍យ៉ាងច្បាស់លាស់សម្រាប់ជំរុញ និងអភិវឌ្ឍន៍វិស័យខាងលើផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង