Cctimesw1140xh150cm copy

ពិព័រណ៍សៀវភៅលើកប៉ាល់ខ្នាតយក្ស នៅកំពង់ផែភ្នំពេញ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ មិថុនា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ពិព័រណ៍សៀវភៅអន្តរជាតិ នៅលើកប៉ាល់ Doulos Hope នឹងចាប់ផ្តើមឡើង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ដែលនឹងជាលើកដំបូង នៅរាជធានីភ្នំពេញ។ការចូលរួមទស្សនាពិព័រណ៍សៀវភៅអន្តរជាតិ នៅលេីកប៉ាល់ Doulos Hope ដោយឥតគិតថ្លៃនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែមិថុនា និងថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤។

ពិព័រណ៍សៀវភៅនេះ នឹងបើកឱ្យចូលទស្សនា ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ពីម៉ោង ១២:៣០ ថ្ងៃត្រង់ ដល់ ៧:៣០ យប់ ដោយពិព័រណ៍បិទនៅថ្ងៃច័ន្ទ ដោយមានទីតាំងនៅចំណតផែពហុបំណង TS3 របស់កំពង់ផែស្វយ័តភ្នំពេញ ក្បែរគល់ស្ពានជ្រោយចង្វារ។

សូមជម្រាបថា កប៉ាល់ Doulos Hope ជាអតីតកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដែលបច្ចុប្បន្នប្រែក្លាយជាបណ្ណាល័យ ឬបណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ដែលជាកម្មសិទ្ធិរបស់អង្គការសប្បុរសធម៌អាល្លឺម៉ង់ GBA Ships ។ Doulos Hope ធ្លាប់បានចូលចតនៅកំពង់ផែជិត ៥០០ នៅទូទាំង ១៥០ ប្រទេសជុំវិញពិភពលោក ហើយកប៉ាល់មួយនេះនឹងចូលចតនៅកំពង់ផែស្វយ័តភ្នំពេញ ជាលើកដំបូង ឆាប់ៗនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង