Cctimesw1140xh150cm copy

ស្អែកចាប់ពីម៉ោង៤ទៀបភ្លឺ ផ្លូវមួយចំនួននឹងត្រូវបិទ ដើម្បីដង្ហែព្រះបរមសពសម្ដេចសង្ឃរាជ ទេព វង្ស

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទ«ចរាចរ»បណ្ដោះអាសន្ន តាមតម្រាយផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ ដើម្បីដង្ហែព្រះបរមសពសម្ដេចសង្ឃរាជ ទេព វង្ស នាថ្ងៃទី៣ ឧសភា ស្អែកនេះ ចាប់ពី ៤ ទៀបភ្លឺ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៦:០០នាទីព្រឹក ដែល ព្រះរាជពិធីដង្ហែនឹងហែចេញពីវត្តឧណ្ណាលោម រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី)។

ដើម្បីឱ្យព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព ប្រព្រឹត្តទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមតម្រាយផ្លូវដង្ហែ និងជុំវិញទីតាំងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៤:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជពិធីតាមតម្រាយផ្លូវដង្ហែព្រះបរមសព។

ព្រះរាជពិធីដង្ហែ នឹងចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាម មហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស៊្រុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង