Cctimesw1140xh150cm copy

គយ៖«ទូរស័ព្ទ»រឹបអូសថ្មី-ចាស់នាំចូលគ្មានពន្ធខណៈទូរស័ព្ទចាស់ៗទិញដូរក្នុងស្រុកប្រគល់ជូនម្ចាស់វិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា នៅថ្ងៃទី ៣១ ឧសភាម្សិលមិញ បានចេញសេចក្តីបំភ្លឺ ស្ដីពីការរឹបអូសទំនិញ «ទូរស័ព្ទ»ថ្មី-ចាស់ ស្ថិតនៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋាន៥ ទីតាំង នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់តយចម្រុះរួមមាន ទូរសព្ទ, ប្រេងម៉ាស៊ីន, និង គ្រឿងអគ្គិសនី មួយចំនួន។

យោងតាមសេចក្តីបំភ្លឺ ពន្យល់ថា ទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីតយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មីចំនួន ៣៥៦ គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥ គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភព ស្របច្បាប់។ បច្ចុប្បន្ន ទូរសព្ទទាំងនេះត្រូវបាននាំយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅ ទីតាំងឈរជើង របស់ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថាជា ទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ។

យោងតាមមាត្រា ៨ នៃច្បាប់ស្តីពីតយជាធរមាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាត់ទុក មុខទំនិញ ទូរសព្ទ ជាទំនិញកំណត់ពិសេសជាកម្មវត្ថុនៃការបិទត្រាពន្ធគយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង