Cctimesw1140xh150cm copy

ពូជស្រូវសរីរាង្គជាង៦៣តោន ត្រូវបានដឹកទៅឱ្យកសិករជាសមាជិកស្រូវត្រយង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការសន្សំម្លប់ព្រៃ

កម្ពុជា៖ គ្រាប់ពូជស្រូវសរីរាង្គជាង ៦៣តោន ត្រូវបានដឹងជញ្ជូនទៅឱ្យកសិករជាសមាជិកស្រូវត្រយង នៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគីរី សម្រាប់រដូវកាលដាំដុះថ្មីនេះ។ ការចែកចាយគ្រាប់ពូជស្រូវសរីរាង្គនេះគឺដើម្បីធានាថាកសិករជាសមាជិក អាចទទួលបានគ្រាប់ពូជស្រូវសុទ្ធល្អ និងជាគ្រាប់ពូជស្រូវសរីរាង្គ។

គ្រាប់ពូជស្រូវសរីរាង្គជាង ៦៣តោន ត្រូវបានដឹងជញ្ជូនទៅអោយកសិករជាសមាជិកស្រូវត្រយង នៅគ្រប់គោលដៅនៃគម្រោងសម្រាប់រដូវកាលដាំដុះថ្មីនេះ។ អង្គការសន្សំម្លប់ព្រៃ បានរៀបចំចែកចាយនូវគ្រាប់ពូជស្រូវផ្ការំដួលចំនួន ៥២៤៩៤គីឡូ និងស្រូវពូជម្លិះក្រហមចំនួន ១០៧៦០គីឡូ ទៅកាន់សមាជិកស្រូវត្រយងនៅតាមទីតាំងគម្រោង រួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគីរី។

ការចែកចាយគ្រាប់ពូជស្រូវសរីរាង្គនេះគឺដើម្បីធានាថាកសិករជាសមាជិកអាចទទួលបានគ្រាប់ពូជស្រូវសុទ្ធល្អ និងជាគ្រាប់ពូជស្រូវសរីរាង្គ។ មួយវិញទៀតដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្ដដល់ក្រុមផលិតពូជអោយបន្ដផលិតពូជស្រូវសុទ្ធសម្រាប់សមាជិកតាមទីតាំងគោលដៅ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង