Cctimesw1140xh150cm copy

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាត្រៀមក្លាយជា«សក្ការៈបូជាប្រណិត»ថ្នាក់ជាតិ-អន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ស្ពឺ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ហិកតា ទីតាំងនៅភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកសាងអភិវឌ្ឍប្រែក្លាយទៅជា«បូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិត»ថ្នាក់ជាតិ អន្តរជាតិ និង ជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា។

យោងតាមរបាយការណ៍ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុង មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មានចំនួន ៣៨ គម្រោង ប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និង បញ្ញា រួមមានការសាងសង់ព្រះចូឡា មុនីចេតិយ ៩ ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់ តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ៨៤.០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា។

នៅថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា សម្ពោធឆ្លងសមិទ្ធផលចំនួន ៣ មានជាអាទិ៍៖ មហាប្រាសាទព្រះធម្មចេតិយទី១ មានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង។ ទី២.ផ្លូវបេតុង ចំនួន ៩ខ្សែ ប្រវែង ៣.១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ។ទី៣.បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និង វិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង។

ក្នុងដំណើរការសាងសង់តាំងពីចាប់ផ្តើមពីរការកសាង«មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» ថវិកាដែលបានចំណាយ មានចំនួន ៩.៦១៧.៦៥៣ដុល្លារ (ប្រាំបួនលាន មួយរយដប់ប្រាំពីរពាន់ ប្រាំមួយរយហាសិបបី ដុល្លារគត់)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង