Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោង«ស្ពានឆ្លងកាត់ទន្លេសាប»ពីកំពង់ឆ្នាំង-កំពង់ធំនិងផ្លូវ៥០Cរង់ចាំឥណទានពីចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កំពង់សាឡាន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។រូបភាព៖បណ្តាញសង្គម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ៣០ ឧសភានេះ បានកោះហៅអ្នកជំនាញធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C និង ស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង។សម្រាប់គម្រោងទាំងនេះ គឺកំពុងរង់ចាំតែការពិនិត្យសម្រេចអំពីឥណទានសម្បទានចិនប៉ុណ្ណោះ។

ម្រោងសាងសង់ ផ្លូវជាតិលេខ ៥០C និង ស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង គឺជាសមិទ្ធិផលថ្មីដែលប្រជាពលរដ្ឋទន្ទឹមរង់ចាំ។នៅថ្ងៃនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបជាមួយក្រុមអ្នកបច្ចេកទេស ធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋមគម្រោងទាំងនេះ។

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួច លោក បានផ្តល់អនុសាសន៍ឱ្យ ថ្នាក់ដឹកនាំទទួលបន្ទុកគម្រោងខាងលើ ដឹកនាំសម្របសម្រួលរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដោយមានការចូលរួមពី អគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីជជែកពិភាក្សា និង ពិនិត្យវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) បានចេញរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) គម្រោងស្ថាបនាផ្លូវជាតិលេខ៥០C រួចហើយ យើងរង់ចាំតែការពិនិត្យសម្រេចអំពីឥណទានសម្បទានចិនប៉ុណ្ណោះ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥០សេ ពីឃុំច្រណូក ស្រុកកំពង់លែង ទៅកាន់ក្រុងស្ទឹងសែន ខេត្ត កំពង់ធំដែលមានប្រវែង ១៧ គីឡូម៉ែត្រក្នុងពេលនេះ អាចធ្វើចរាចរណ៍បានទាំងខែវស្សា និង ខែប្រាំង ហើយគម្រោងធំមួយទៀតនោះ គឺការកសាងស្ពានថ្មមានប្រវែងជាង៣០០០ ម៉ែត្រ ដែលជាស្ពា នវែងជាងគេនៅក្នុងប្រទេសកម្ពុជាកសាងឆ្លងកាត់ទន្លេ៣ ក្នុងក្រុងកំពង់ឆ្នាំង និងស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំងតភ្ជាប់ជាមួយផ្លូវលេខ៥០សេ នេះទៅកាន់ខេត្ត កំពង់ធំ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង