Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរអប្សរាបង្កើត«សហគមន៍សាមគ្គី»បម្រើសេវាជិះទូកនៅបារាយណ៍នាគព័ន្ធ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំបង្កើតសហគមន៍សាមគ្គីមួយ ដើម្បីបម្រើសេវាជិះទូកកម្សាន្ត ដល់ភ្ញៀវទេសចរ អាចជិះទូកលេងកម្សាន្តនៅបារាយណ៍ជយតដាក (បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)។ ជាមួយការជិះទូកកម្សាន្ដនេះ ភ្ញៀវទេសចរណ៍អាចជិះទូកមើលសត្វព្រៃ សត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសហគមន៍សាមគ្គីមួយ ដែលបម្រើសេវាជិះទូកកម្សាន្ត ដល់ភ្ញៀវទេសចរ។ ជាមួយគ្នានោះ ការរៀបចំឱ្យមានការជិះទូកកម្សាន្ដនេះ ក៏ដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង និងដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃ ក្នុងឃុំលាងដៃ ផងដែរ។

ការជិះទូកលេងកម្សាន្តនៅបារាយណ៍ជយតដាក អាជ្ញាធរជាតិអប្សរា ក៏នឹងរៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។ ដូច្នេះភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ដែលជាផលិតផលទេសចរណ៍មួយថ្មី ដែលនឹងផ្តល់បទពិសោធន៍ល្អ ជាមួយបរិយាកាសខ្យល់បរិសុទ្ធ វារីជាតិ សម្បូរបែប សត្វព្រៃផ្សេងៗ ប្រាសាទនៅកណ្ដាលបារាយណ៍ អមដោយទេសភាពវប្បធម៌ សេវាកម្មល្អ សុវត្ថិភាពផ្តល់ឱ្យទេសចរ។

 ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចធ្វើការជាវសំបុត្របានតាមរយៈលេខទូរសព្ទ 092 653 519។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក តាំងតែពីឆ្នាំ២០១៧មកម្លេះ ក៏ប៉ុន្តែគម្រោងនេះ បានខកខានដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរ នៅបារាយណ៍ជយតាដាកនោះឡើងវិញ ដោយមានការគាំទ្រពីស្ថាប័នGIZ និងអង្គការយូណេស្កូ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង