Cc times  web banner kh

ទីបំផុត! ផលិតផលខ្មែរ អាចធ្វើបានហើយ បង្កើតរូបមន្ត«កាហ្វេឆុង»ដោយទឹកពិសារធម្មតា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខូហ្វី ជាក្រុមហ៊ុនក្នុងស្រុកធំជាងគេ ហើយមានសាខាចំនួន ៤ ផ្គត់ផ្គង់ និង ចែកចាយសម្ភារៈកាហ្វេ រហូតដល់ ២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានចេញលក់ផលិតផលកាហ្វេថ្មី មានឈ្មោះថា« ខូហ្វី ស្សេក អេន អាយស៍ KOFI Shake ‘n Ice» រសជាតិថ្មី កាហ្វេទឹកកកដោះគោផ្អែម ជាប្រភេទរូបមន្ត 3n1 នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៤នេះ។

ផលិតផលខ្មែរ ផលិតឡើងនៅក្នុងស្រុកនេះ ជាការបង្កើតរូបមន្តថ្មី ប្រភេទកាហ្វេលាយស្រាប់ ដោយធ្វើការឆុងជាមួយទឹកពិសារធម្មតា មិនតម្រូវឲ្យប្រើប្រាស់ទឹកក្តៅ ងាយស្រួលក្នុងការរៀបចំ និង ផ្តល់នូវភាពសប្បាយរីករាយ ដោយគ្រាន់តែ ស្សែក!!! ជាមួយទឹកធម្មតារួចថែមទឹកកកជាការស្រេច។

តួយ៉ាង រូបមន្តថ្មីនេះ ធ្វើឡើងដើម្បីបំពេញតម្រូវការសិស្សានុសិស្ស បុគ្គលិកគ្រប់ស្ថាប័ន អ្នកធ្វើដំណើរ បោះតង់ បងប្អូនប្រជាពលរដ្ឋនៅតាមស្រុកស្រែចំការ កម្មករ កម្មការនី ដែលគ្មានពេលវេលាគ្រប់គ្រាន់នៅក្នុងការទទួលទានកាហ្វេ និង ចង់ភ្លក្សរសជាតិកាហ្វេឈ្ងុយដិតជាប់ចិត្ត តាំងពីបានជិបលើកដំបូង ហើយស័ក្តិសមសម្រាប់អ្នកគ្រប់គ្នា នៅគ្រប់ទីកន្លែង និង អាចញ៉ឹងកម្មពិធីជួបជុំប្រកបដោយបទពិសោធន៍ថ្មី។

លើសពីនេះទៅទៀត« ខូហ្វី ស្សេក អេន អាយស៍ KOFI Shake ‘n Ice» មានតម្លៃសមរម្យ ផលិតឡើង ក្នុងគោលបំណងផ្តល់ជូនអ្នកគ្រប់គ្នា នូវរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ជាមួយនឹងតម្លៃ ដែលអ្នកគ្រប់គ្នាអាចទទួលយកបាន ដោយនៅក្នុងមួយធំកញ្ចប់មាន ១៥ កញ្ចប់តូចៗ មកជាមួយនឹងដបទឹកនៅក្នុងហ្នឹងស្រាប់ សម្រាប់ធ្វើការឆុងជាមួយនឹងទឹកធម្មតា នៅក្នុងតម្លៃ 6.5$ ដែលមានតម្លៃស្មើរនឹង ២៤០០០រៀល តែប៉ុណ្ណោះ។

គួរបញ្ចាក់ថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក បង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និង ចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និង គ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និង ជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ និង ការបង្កើតថ្មី ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេ។

ក្រៅពីនេះ ក្រុមហ៊ុនខូហ្វី ក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការបណ្តុះបណ្តាល និង ពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់ នៅកម្ពុជា ដែលទទួលការគាំទ្រពីក្រសួងទេសចរណ៍ និង សមាគមទេសចរណ៍កម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង