Cctimesw1140xh150cm copy

គម្រោង«ព្រែកជីកហ្វូណនតេជោ»បើកការដ្ឋានផ្លូវការនៅខែសីហានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ ឧសភានេះ បានប្រកាសបើកការដ្ឋានសាងសង់ គម្រោង «ព្រែកជីកហ្វូណនតេជោ» នៅក្នុងខែសីហា ឆ្នាំ២០២៤ខាងមុននេះ។ ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និង សមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើ រការសាងសង់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៤ នេះ។ គម្រោងនេះមានការចូលរួមភាគហ៊ុនពីខ្មែរច្រើន។ ព្រែកជីកហ្វូណន ជាគម្រោងដែលមិនធ្លាប់មានដោយមានលក្ខណៈជាតិនិយមដែលមានការ ចូលរួមពីពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់។

បើតាមសម្តេច ព្រែកជីកហ្វូណនតេជោ នឹងមានតម្លៃជាប្រវត្តិ សាស្ត្រដូចប្រាង្គប្រាសាទនានា ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យយើងជំនាន់នេះដែរ។

គម្រោងព្រែកជីកហ្វូណនតេជោ រួមមានភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាវផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និង ធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និង គ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ។

សន្ទះផ្លូវទឹកចំនួន ៣កន្លែង គ្រោងនឹងសាងសសង់ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប អាចធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និង អាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ។

គួរបញ្ជាក់ថា បើតាមការសិក្សាលម្អិត គម្រោងនេះ នឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្ត នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង