រតនគិរី៖ យោងតាម Account Facebook ដែលមានឈ្មោះ Kha Na ចុះថ្ងៃទី ១៤ កញ្ញា ២០២០, បានពណ៌នាអំពីការជីកយកត្បូងថ្ម ( Amethysts) ពីសំណាក់ជនជាតិយួន និងចិន លើទឹកដីខេត្តរតនគិរី ជាព័ត៌មានមិនពិត ។នេះជាការលើកឡើងយរបស់មន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី ថ្លែងប្រាប់ប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី។
មន្ទីររ៉ែ និងថាមពលខេត្តរតនគិរី បានពន្យល់ថា ក្នុងខេត្តរតនគិរី មិនមានជនបរទេសវៀតណាម ឬ ចិន ធ្វើអាជីវកម្ម រ៉ែត្បូងប្រភេទនេះទេ ,និយាយរួមគីមិនមាន ការធ្វើអាជីវកម្មតែម្តង។ចំពោះរូបភាពដែលបណ្តាញសង្គមផ្សាយខាងលើ ប្រហែលជានៅ អាហ្វ្រិក និង ចិន។ដូច្នេះមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី សូមធ្វើការបដិសេធទាំងស្រុង នូវព័ត៌មានខាងលើ។



