Cctime 6monthsfree desktop
Cc times  web banner kh

កូនៗទាំង២របស់លោកស្រី សឿ សុធារ៉ា បានទទួល«អាហារូបករណ៍»១០០%ពីលោកបណ្ឌិត លី ឆេង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កូនៗទាំង២ របស់លោកស្រី សឿ សុធារ៉ា បានទទួលអាហារូបករណ៍១០០%ពីលោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប សិក្សានៅសាលា ប៊ែលធី អន្តរជាតិ ទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រហូតដល់បញ្ចប់ថ្នាក់ទី១២។

អ្នកស្រី សឿ សុធារ៉ា កើតនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៨៧ នៅសង្កាត់ផ្សារដើមថ្កូវ ក្រុងភ្នំពេញ ក្នុងគ្រួសារមានជីវភាពជាមធ្យម។ អ្នកស្រី សឿ សុធារ៉ា បានចូលក្នុងវិស័យសិល្បៈនៅឆ្នាំ២០០០ ដោយរូបសម្រស់ដ៏ទាក់ទាញ អ្នកស្រី សឿ សុធារ៉ា ត្រូវបានផលិតកម្មក្នុងស្រុកមួយ ផ្តល់ឱកាសឲ្យសម្តែងភាពយន្តជាលើកដំបូង គឺរឿង «រិទ្ធីសែននាងកងរី» ដែលពេលនោះនាងទើបតែអាយុ១៣ឆ្នាំប៉ុណ្ណោះ។ ក្រោយពីបានបង្ហាញទេពកោសល្យសម្តែង ធ្វើឲ្យ លោកស្រី សឿ សុធារា ក្លាយជាតារាមិនអាចខ្វះបាន ពីផលិតកម្មផ្សេងៗនាពេលនោះ។

ក្រោយមកក្នុងពាក់កណ្តាលឆ្នាំ២០០៩ លោកស្រី សឿ សុធារ៉ា បានរៀបការជាមួយតារាចម្រៀង លោក សាពូនមី ដាដា និងបានបន្សល់ចំណងដៃកូន២នាក់ ដែលកូនទី១ឈ្មោះ សាពូន តារាវិមាន និង កូនទី២ ឈ្មោះ សាពូន ដារ៉ាបុរស។ ក្រោយមកទៀត អ្នកនាង សឿ សុធារ៉ា បានរស់នៅស្ពាយឈ្មោះមេម៉ាយកូន២ បន្ទាប់ពីអ្នកនាងបានសម្រេចចែកផ្លូវគ្នាជាមួយអតីតស្វាមី លោក សាពូន មីដាដា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង