Cctimesw1140xh150cm copy

ផ្ទុះគ្រាប់មីនតោននៅព្រះវិហារ បណ្ដាលបុរសម្នាក់ស្លាប់ និងខូចត្រាក់ទ័រ១គ្រឿង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះវិហារ៖ មីនតោនមួយគ្រាប់ បានផ្ទុះឡើងនៅក្នុងខេត្តព្រះវិហារ បណ្តាលឱ្យបុរសម្នាក់បានស្លាប់ ក្នុងពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការ ខណៈត្រាក់ទ័រដែលបានកិនលើគ្រាប់មីនបានខូចខាតទាំងស្រុង។

យោងតាមការបង្ហោះលើបណ្ដាញសង្គមរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាម នៅនៅភូមិសែនជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យស្លាប់អ្នកបេីកបរត្រាក់ទ័រ និងខូចត្រាក់ទ័រ១គ្រឿងទាំងស្រុង។

គួរបញ្ជាក់ថា ខេត្តព្រះវិហារ នៅមិនទាន់ប្រកាសជាខេត្តអស់គ្រាប់មីននៅឡើយទេ ប៉ុន្តែមានគម្រោងនឹងក្លាយជាខេត្តអស់គ្រាប់មីនក្នុងឆ្នាំ២០២៤នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង