កំពត៖ ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ ត្រូវបានគេជឿថា ជាកន្លែងដ៏ស័ក្តិសិទ្ធិ ដើម្បីបន់ស្រន់សុំនូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។នៅពេលដែលលោកអ្នកធ្វើដំណើរឡើងភ្នំបូកគោ ក្នុងខេត្តកំពត នៅគីឡូម៉ែត្រលេខ ១០ លោកអ្នកអាចឈប់សម្រាកបន្តិច ដើម្បីផ្តិតយករូបភាពដ៏ចម្លែកអស្ចារ្យរបស់ផ្ទាំងថ្មដែលមានសណ្ឋានជាមុខមនុស្ស និង រីករាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃ ក្រុងកំពត និង សមុទ្រ។