Cctimesw1140xh150cm copy

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំកោះហៅម្ចាស់ដីឡូតិ៍វីឡាព្រីនរេស៊ីដេនឱ្យបង់ប្រាក់ផាកពិន័យ៥០លានរៀល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) បានកោះហៅម្ចាស់សហគ្រាស បាត់ដំបង ហ្គ្រីន រេស៊ីដេនគម្រោង “ដីឡូតិ៍វីឡាព្រីនរេស៊ីដេន” ឱ្យបង់ប្រាក់ផាកពិន័យចំនួន ៥០លានរៀល បន្ទាប់ពីម្ចាស់សហគ្រាសនេះបានប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ ដោយពុំទាន់មានអាជ្ញាបណ្ណពី ន.អ.ប.។ នេះបើតាមសេចក្ដីប្រកាសរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.)។

បើតាមសេចក្ដីប្រកាស ន.អ.ប. បានបញ្ជាក់ថា រហូតមកដល់ពេលនេះម្ចាស់សហគ្រាស មិនទាន់បានបង់ប្រាក់ផាកពិន័យនៅឡើយទេ។ ដូចនេះ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិជាធរមាន ន.អ.ប. បានកោះហៅម្ចាស់សហគ្រាសខាងលើ មកបង់ប្រាក់ផាកពិន័យតាមរយៈដីកាអមបង់ប្រាក់ផាកពិន័យដែលបានប្រគល់ជូន ក្នុងរយៈពេល១៥(ដប់ប្រាំ)ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះ ជាកំហិត។

ក្នុងករណីនៅតែបន្តគេចវេះមិនអនុវត្តតាមការណែនាំខាងលើ ន.អ.ប. នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង