Cctimesw1140xh150cm copy

អ្នកស្រុកអង្គរ និយមផលិត និងប្រើប្រាស់«ធូបខ្មែរ» ក្នុងពិធីនានា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

សៀមរាប៖ បច្ចុប្បន្ននេះ ធូបខ្មែរនៅមានការនិយមប្រើប្រាស់តាមវត្តអារាម និងក្នុងកិច្ចពិធីនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ពិសេសអ្នកស្រុកអង្គរ ដែលធូបទាំងនេះ ត្រូវបានផលិតដោយអ្នកស្រុកអង្គរផ្ទាល់ ហើយយកវត្ថុធាតុដើមក្នុងតំបន់មកផលិត និងមានគុណភាពល្អ ហើយភាគច្រើនធ្វើឡើងដោយមនុស្សមានវ័យចំណាស់ប៉ុណ្ណោះ។

ការគាំទ្រដោយប្រើប្រាស់ធូបខ្មែរ គឺប្រៀបបានជាការថែរក្សាចំណេះដឹង និងជំនាញបន្តដល់កូនចៅជំនាន់ក្រោយដែលមនុស្សនៅក្នុងតំបន់អង្គរ តែងតែចែករំលែកពីមួយជំនាន់ទៅមួយជំនាន់មិនឱ្យបាត់បង់ ទើបនៅតំបន់អង្គរមានវប្បធម៌សម្បូរបែបនៅរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិស្រុក។

អាជ្ញាធរជាតិអប្សរា តែងតែខិតខំចងក្រងប្រមូលនូវទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់អង្គរ មកផ្សព្វផ្សាយ និងគាំទ្រចំពោះការថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យមានភាពរស់រវើក ថែមទាំងលើកទឹកចិត្តឱ្យប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពប្រជាជនផង និងការអភិរក្សផង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង