Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ស្នើឱ្យពិនិត្យបង្កើតច្បាប់ដាក់ទោសអ្នកថា«កម្ពុជាមិនមានរបបប្រល័យពូជសាសន៍»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ២២ ឧសភានេះ បានស្នើឱ្យពិនិត្យរៀបចំច្បាប់ ដើម្បីដាក់ទោសលើជនណាដែលនិយាយថា មិនមាន«របបប្រល័យពូជសាសន៍»នៅកម្ពុជា។ការស្នើនេះ សម្តេចយល់ថា មិនមែនជាការបិទសិទ្ធិមនុស្សនោះទេ តែជាការបង្ហាញពីការប្រល័យពូជសាសន៍នៅកម្ពុជា ហើយនៅប្រទេសអាឡឺម៉ង់ក៏មានច្បាប់បែបនេះដែរ ប្រឆាំងនឹងការសម្លាប់របស់ណាស៊ី របស់អាដុលហ្វ៍ ហ៊ីទ្លែរ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពេលសម្តេច អញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង