ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ឧសភា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារលោក ហោ ម៉ៅ។ លោក ហោ ម៉ៅ បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដោយសារជំងឺ។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ដល់លោក ហោ សុភាព និងគ្រួសារ។ លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត របស់លោក ហោ សុភាព បានទទួលមរណភាពកាលពីថ្ងៃទី១៨ ឧសភា វេលាម៉ោង១៤:៣០ នាទី ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ៕