Img 1426
Swift cc time

កីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ផ្នែក Entertainment and Sport ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើង។

កីឡាករគុនខ្មែរ ធឿន ធារ៉ា មានស្រុកកណើតនៅភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ខណៈជោគជ័យក្នុងវិស័យគុនខ្មែរ ធារ៉ា ត្រូវជាកូនសិស្សលោក អេ ភូថង ដែលជាអតីតអ្នកប្រដាល់ដ៏ល្បីល្បាញមួយរូបក្នុងវិស័យគុនខ្មែរផងដែរ។

សូមបញ្ជាក់ថា Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់ អ្នកមាន មហាសេដ្ឋី នានាលើពិភពលោក។ Forbes គឺជាទស្សនាវដ្តីពាណិជ្ជកម្មរបស់អាមេរិកដែលបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៧៕


Khcct banner

អត្ថបទទាក់ទង