Cctimesw1140xh150cm copy

ក្រសួងពាណិជ្ជកម្មកម្ពុជាចុះMOUជាមួយអង្គភាពKIPO ពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងសេអ៊ូល៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ក្នុងគោលបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗជាច្រើនរួមមាន ការផ្លាស់ប្តូរព័ត៌មាននៃច្បាប់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញា និងការផ្លាស់ប្តូរ ឬការកែសម្រួលណាមួយក្នុងវិស័យកម្មសិទ្ធិបញ្ញា, ការបណ្តុះបណ្តាលស្តីពីកម្មសិទ្ធិបញ្ញា និង កិច្ចការពារ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ជាដើម។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៦ឧសភានេះ បានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃពកម្ពុជា និង ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះដែរ លោកជំទាវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ដែលតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗជាច្រើន រួមមាន៖ ១. ការផ្លាស់ប្តូរព័ត៌មាននៃច្បាប់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញា និងការផ្លាស់ប្តូរ ឬការកែសម្រួលណាមួយក្នុងវិស័យកម្មសិទ្ធិបញ្ញា ២. ការរៀបចំ និងផ្តល់ការអប់រំ និងការបណ្តុះបណ្តាលស្តីពីកម្មសិទ្ធិបញ្ញា ៣. ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា ៤. កិច្ចសហប្រតិបត្តិការផ្នែកម៉ាក ៥. ការរួមគ្នាអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យម៉ាក ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និង ៦. កិច្ចការពារ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង