681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានជាង១៦ពាន់លានដុល្លារក្នុងរយៈពេល៤ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញនិងនាំចូលទំនិញជាមួយទីផ្សារអន្តរជាតិប្រមាណ ១៦ពាន់លានដុល្លារអាម៉េរិក កើនឡើង១២% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារអាម៉េរិក និងនាំចូលមកវិញក្នុងទំហំទឹកប្រាក់ប្រមាណ ៨,៦ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ទំនិញសំខាន់ៗដែលកម្ពុជាបាននាំចូលពីទីផ្សារអន្តរជាតិ មានដូចជា៖ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ដែក ដែកថែប អាលុយមីញ៉ូម ស្បែកឆៅ វត្ថុធាតុប្លាស្ទិក កប្បាស និងស្បែកសិប្បនិម្មិត។ល។ ជាមួយគ្នានេះ បណ្ដាប្រទេសសំខាន់ៗដែលកម្ពុជាបាននាំចេញទំនិញទៅ មានដូចជា៖ អាម៉េរិក វៀតណាម ចិន ជប៉ុន អាល្លឺម៉ង់ អង់គ្លេស កាណាដា ថៃ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ល។

Khcct banner

អត្ថបទទាក់ទង