Cc time web banner 054637

រថភ្លើងប្រភេទDMUចំនួន១១គ្រឿង នឹងដាក់ឱ្យដំណើរការនៅកម្ពុជានាពេលខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន Royal Railway Cambodia បានទិញរថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿង។ ការទិញរថភ្លើងប្រភេទ DMUនេះ វាស្ថិតនៅក្នុងផែនការវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់តែម្តង ហើយចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនាពេលណានោះ ក្រុមហ៊ុននឹងបញ្ជាក់ជូននាពេលបន្តបន្ទាប់។ នេះបើតាមការលើកឡើងរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងឹកជញ្ជូន បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍នៅថ្ងៃទី១៥មេសានេះ។

លោក ផន រឹម បានឱ្យដឹងថា ក្រោយដឹករថភ្លើងប្រភេទ DMU ពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia(RRC)បានចុះពិនិត្យរួមគ្នា លើការងារកែតម្រូវកង់រថភ្លើងដឹកអ្នកដំណើរពីទទឹងផ្លូវដែក1067មម(ស្តង់ដារផ្លូវដែកជប៉ុន)មកទទឹងផ្លូវដែក1000មម(សម្រាប់ស្តង់ដារផ្លូវដែកកម្ពុជា)និងប្រព័ន្ធហ្រ្វាំងរថភ្លើង សម្រាប់ប្រើប្រាស់ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព។

លោកបញ្ជាក់ថា ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុន(RRC)ថា «បន្ទាប់ពីកែតម្រូវរួច ត្រូវធ្វើការសាកល្បងរត់នៅលើផ្លូវដែក រហូតដល់ប្រាកថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរមុននឹងដាក់ឱ្យដំណើរការជាផ្លូវការ»។

ចំពោះល្បឿន នៃការរត់បានបែងចែកជាពីរ៖ ១- សម្រាប់អ្នកដំណើរ(ផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ) តម្រូវឱ្យរត់៨០km/h ២-សម្រាប់អ្នកដំណើរ(ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត) តម្រូវឱ្យរត់ចន្លោះពី ៣០-៥០km/h។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង