681 ezgif.com resize
Swift cc time

សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជាប្រជុំប្រកាស«រចនាសម្ព័ន្ធថ្មី និង បញ្ជូលសមាជិក»បន្ថែម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក សាន់ ចាន់ថេត ប្រធានសមាគមផ្តត់ផ្តង់ជ្រូកកម្ពុជា ថ្លែងសន្ទរកថា នៅថ្ងៃទី ១២ ឧសភា ឆ្នាំ២០២៤។

ភ្នំពេញ៖ សមាគមផ្តត់ផ្តង់ជ្រូកកម្ពុជា នៅថ្ងៃទី ១២ ឧសភានេះ បានប្រជុំប្រកាស រចនាសម្ព័ន្ធថ្មី និង ប្រកាសបញ្ជូលសមាជិកថ្មីបន្ថែម ដើម្បីជំរុញប្រសិទ្ធភាពការងាររបស់ខ្លួន។ការប្រកាសរចនាសម្ព័ន្ធថ្មីនេះ ធ្វើឡើងក្រោយពីសមាគមដំណើរការរបស់ខ្លួនអស់រយៈពេល១៥ឆ្នាំ។ក្នុងរចនាសម្ព័ន្ធថ្មីនេះ បានប្រកាសលោក សាន់ ចាន់ថេត ជាប្រធាន និង លោកស្រី ហាវ ឈួយវង់ ប្រធានកិត្តិយស និង លោក ភោគ យី ជាអនុប្រធានអចិន្ត្រៃយ៍។

កម្មវិធីប្រជុំធ្វើឡើងនៅម៉ោងប្រមាណជាង៤ រសៀល នៅខណ្ឌដង្ហោ រាជធានីភ្នំពេញ ដោយមានសមាជិកចូលរួមជាច្រើននាក់ដែលជា អាជីវករពិឃាតសត្វ ម្ចាស់សត្វឃាត អាជីវករលក់សាច់ជ្រូកតាមផ្សារ កម្មករសត្វឃាត ព្រមទាំងកម្មករដឹកជ្រូករស់។ ជាកិច្ចប្រជុំក្នុងគោលបំណងពង្រឹង និង ជំរុញនូវប្រសិទ្ធភាពការងាររបស់សមាគមផ្តត់ផ្គង់ជ្រូកនៅកម្ពុជា ដើម្បីការពារអត្ថប្រយោជន៍របស់សមាគម និង ប្រជាពលរដ្ឋអ្នកប្រើប្រាស់សាច់ជ្រូក។

លោក សាន់ ចាន់ថេត ប្រធានសមាគមផ្តត់ផ្តង់ជ្រូកកម្ពុជា តំណាងឱ្យសមាគមទាំងមូលបានប្រកាសរចនាសម្ព័ន្ធថ្មីដែលមាន លោកជាប្រធាន លោកស្រី ហាវ ឈួយវង់ ប្រធានកិត្តិយស និង លោក ភោគ យី ជាអនុប្រធានអចិន្ត្រៃយ៍ លោក កែវ សាផាន អនុប្រធាន លោកស្រី អឿ ស្រីមុំ អនុប្រធាន លោក សោម សុធា អ្នកប្រធាន លោក យិន យុត ជាអនុប្រធាន។ក្នុងការប្រកាសនោះ លោកបានថ្លែងអំពាវនាវដល់សមាជិកនៃសមាគមចូលរួមឱ្យសកម្ម ដើម្បីការពារផលប្រយោជន៍រួមគ្នា តាមរយៈការទាមទារតាមផ្លូវច្បាប់ លិខិតនានា។

បើតាមលោក សាន់ ចាន់ថេត បច្ចុប្បន្ននេះតម្រូវសត្វជ្រូរស់នៅកម្ពុជា បានបន្តឡើងថ្លៃជាបន្តបន្ទាប់រហូតដល់ជាង១ម៉ឺនរៀលក្នុង១គីឡូដែលនាំឱ្យប៉ះពាល់ដល់ការលក់ដូររបស់សមាជិកសមាគមដែលធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ។ក្នុងកិច្ចប្រជុំនេះ លោកបានប្រមូលសមាជិកនៃសមាគមដើម្បីធ្វើញត្តិមួយស្នើទៅក្រសួងកសិកម្មកម្ពុជា ដើម្បីសម្រួលធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់នៅក្រោម១ម៉ឺនរៀលក្នុងមួយគីឡូ។



Khcct banner

អត្ថបទទាក់ទង