Cctimesw1140xh150cm copy

CDCជួបជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនដើម្បីជំរុញការវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ទីក្រុងតូក្យូ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាងគ្នាក្នុងការទាក់ទាញ និងជំរុញវិនិយោគនៅកម្ពុជា។ ជំនួបនេះត្រូវបានធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Ishiguro Norihiko ប្រធានអង្គការ JETRO នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល បានស្នើភាគីមិត្តឱ្យបន្តផ្តល់កិច្ចសហការបន្ថែមសំដៅពន្លាតវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការវិនិយោគឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ជាពិសេសការចែករំលែកបទពិសោធអំពីការរៀបចំមជ្ឈមណ្ឌលផ្តល់កិច្ចសម្រួលធុរកិច្ចដែល JETRO បានរៀបចំយ៉ាងជោគជ័យ សំដៅធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់កិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែល្អមួយកម្រិតទៀត។

ជាការឆ្លើយតប លោកប្រធាន JETRO បានឯកភាពជាគោលការណ៍តាមសំណើរបស់ភាគីកម្ពុជា និងបង្ហាញក្តីសង្ឃឹមថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងវិនិយោគជប៉ុនដែលកំពុងមានអត្ថិភាពនៅកម្ពុជានឹងបន្តពង្រីកខ្លួនជាលំដាប់ ហើយវិនិយោគិនជប៉ុនដែលមានបំណងពង្រីកទីផ្សាររបស់ខ្លួននឹងជ្រើសយកកម្ពុជា ជាទីតាំងសម្រាប់ការបណ្តាក់ទុនវិនិយោគនាពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង