Cctimesw1140xh150cm copy

កូនឈើជាង ១,២លានដើមត្រៀមរៀបចំដាំស្ដារឡើងវិញនៅតំបន់មួយចំនួន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កូនឈើប្រមាណជាង ១,២លានដើម នឹងចាប់ផ្ដើមដាំរៀងរាល់ឆ្នាំ បន្ទាប់ពីមានការចេញបទបញ្ជាពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ តុលា ដែលក្នុងនោះក្រសួងបរិស្ថាន បានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់យុទ្ធនាការចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ដីព្រៃទំហំ ១,១មុឺនហិកតាដែលបានដកហូតពីបទល្មើសធនធានធម្មជាតិ ស្ថិតក្នុងខេត្តពោធិ៍សាត បានចាប់ផ្ដើមហ៊ុព័ទ្ធដីទាំងអស់នោះ ដើម្បីរៀបចំដាំស្ដារព្រៃឡើងវិញ ដោយចាប់ផ្ដើមក្នុងឆ្នាំ ២០២៤តទៅ។ តាមរយៈការដាំស្ដារនូវកូនឈើឡើងវិញនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញដល់គ្រប់មន្ទីពាក់ព័ន្ធនានា ត្រូវបង្កើនការបណ្ដុះកូនឈើបន្ថែមទៀតផងដែរ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បន្ថែមថា បច្ចុប្បន្ននេះ ក្រុមការងារនៃក្រសួងបរិស្ថាន បានបណ្ដុះកូនឈើបានចំនួន ១,២លានដើមហើយ។ ក្នុងនោះក្រសួង បានត្រៀមបង្កើតស្ថានីយបណ្ដុះកូនឈើចំនួន ៥ទីតាំងបន្ថែមទៀត មានទីតាំងនៅក្នុងស្រុកអូរាំងឳ, ខេត្តត្បូងឃ្មុំ, ខេត្តកោះកុង, ភ្នំគូលែន, និងខេត្តមណ្ឌលគិរី។ ស្ថានីយបណ្ដុះកូនឈើនីមួយៗ គឺមានបាតុភាពក្នុងការបណ្ដុះកូនឈើ ក្នុង១ឆ្នាំត្រូវចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង ១,២លានដើម។

លោក បញ្ជាក់ថា យុទ្ធសាស្ត្រភាពបៃតងរបស់កម្ពុជា រៀបចំឡើងស្របតាមយុទ្ធសាស្ដ្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនវិស័យ បង្កើនគម្របព្រៃចំនួន ៦០ ភាគរយនាឆ្នាំ ២០៥០៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង