ភ្នំពេញ៖ នៅរយៈពេលពេញ១ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាតថា CDC អនុម័ត«គម្រោងថ្មី និង គម្រោងពង្រីកផលិតកម្ម» ចំនួន២២គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ៣០៩ លានដុល្លារអាម៉េរិក។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៧ ឧសភា។
ក្នុងចំណោមគម្រោងថ្មីទាំង២២នោះ គឺមានចំនួន២១គម្រោង ជាគម្រោងអនុម័តថ្មី និងមាន១គម្រោងជាគម្រោងពង្រីកផលិតកម្មរបស់ខ្លួន មានទុនវិនិយោគសរុបប្រមាណជាង ៣០៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋបានជាង២ម៉ឺន៣ពាន់កន្លែង។
បើតាមCDCក្នុងចំណោម២២គម្រោងមានទីតាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន១៤គម្រោង និងគម្រោងវិនិយោគក្នុងតំបនសេដ្ឋកិច្ចពិសេស៨គម្រោង។ក្រៅតំបន់សេដ្ឋកិច្ចពិសេសជាគម្រោង ផលិតស្រោមជើង ស្រោមដៃ កន្សែងបង់ក មួក និង ស្បែកជើងពាក់ក្នុងផ្ទះ ដែលមានទីតាំងក្នុងខេត្តស្វាយរៀង ក្នុងទុន៩លានដុល្លារ និង បង្កើតការងារបាន២ពាន់កន្លែង។ចំណែកក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ ពង្រីកផលិតកម្មសំបកកង់រថយន្ត ម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹកក្នុងទុន១០៥លានដុល្លារបង្កើតការងារបាន៥៤២កន្លែង និងមានគម្រោងមួយចំនួនទៀត។
ជាការកត់សម្គាល់ ក្នុងខែមេសាដើមឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិននៅតែឈរលំដាប់លេខ១ដោយបានចូលរួមចំណែកប្រមានជា៩៨ភាគរយនៃទុនវិនិយោគសរុប។