Cctimesw1140xh150cm copy

ពូជឈើព្រៃជាង៥០ប្រភេទនៅភាគខាងកើតនៃខេត្តមណ្ឌលគិរីជាប្រភពទឹកដមដ៏សំខាន់សម្រាប់ឃ្មុំព្រៃ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការ WWF Cambodia

មណ្ឌលគិរី៖ តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី មានពូជឈើព្រៃសំខាន់ៗជាង ៥០ ប្រភេទ ដែលផ្តល់ជាប្រភពទឹកដមដ៏សំខាន់សម្រាប់ឃ្មុំព្រៃខេត្តមណ្ឌលគិរី។ ព្រៃឈើទាំងនេះអាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃពី ១១៣ ទៅ ១៥០ តោនក្នុងមួយឆ្នាំ។ ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពអាចរកចំណូលបានពី ២,៧ ទៅ ៣,៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់សហគមន៍។

ពូជឈើព្រៃសំខាន់ជាង ៥០ ប្រភេទ នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី ផ្ដល់ជាប្រភពទឹកដមដ៏សំខាន់សម្រាប់ឃ្មុំព្រៃខេត្តមណ្ឌលគិរី។ ការរកឃើញនេះបង្ហាញពីជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់ និងតួនាទីសំខាន់ដែលដើមឈើទាំងនេះដើរតួក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ការអភិរក្សប្រភេទដើមឈើទាំងនេះ មិនត្រឹមតែការពារជម្រករបស់ឃ្មុំព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានទាំងមូលផងដែរ។

រូបភាព៖ អង្គការ WWF Cambodia

ខេត្តមណ្ឌលគិរី មានសក្តានុពលក្នុងការប្រមូលទឹកឃ្មុំព្រៃពី ២០ ទៅ ៣០តោន ពីសមាជិកទឹកឃ្មុំព្រៃ ចំនួន៤៤៩ ជាមួយនឹងព្រៃឈើធម្មជាតិលាតសន្ធឹងដ៏ធំនៃដែនជម្រកសត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃស្រែពក គ្របដណ្តប់លើផ្ទៃដី ៩២,៣៩៥.០០ ហិកតា គឺមានសក្តានុពលទៅដល់ការប្រមូលទឹកឃ្មុំព្រៃ។

ការត្រួតពិនិត្យ និងការធ្វើសារពើភ័ណ្ឌនាពេលថ្មីៗនេះបានបង្ហាញថា ព្រៃឈើទាំងនេះអាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃពី ១១៣ ទៅ ១៥០ តោនក្នុងមួយឆ្នាំ។ ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពនេះអាចរកចំណូលបានពី ២,៧ ទៅ ៣,៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់សហគមន៍។ តម្លៃនៃធនធានដ៏សំខាន់នេះ បញ្ជាក់ពីសក្តានុពលសម្រាប់ការអនុវត្តការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាព៕

រូបភាព៖ អង្គការ WWF Cambodia
រូបភាព៖ អង្គការ WWF Cambodia


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង