ពូជឈើព្រៃជាង៥០ប្រភេទនៅភាគខាងកើតនៃខេត្តមណ្ឌលគិរីជាប្រភពទឹកដមដ៏សំខាន់សម្រាប់ឃ្មុំព្រៃ
រូបភាព៖ អង្គការ WWF Cambodiaមណ្ឌលគិរី៖ តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី មានពូជឈើព្រៃសំខាន់ៗជាង ៥០ ប្រភេទ ដែលផ្តល់ជាប្រភពទឹកដមដ៏សំខាន់សម្រាប់ឃ្មុំព្រៃខេត្តមណ្ឌលគិរី។ ព្រៃឈើទាំងនេះអាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃពី ១១៣ ទៅ ១៥០ តោនក្នុងមួយឆ្នាំ។