ក្រចេះ៖ ចាប់តាំងពីបើកការដ្ឋានសាងសង់ រហូតមកដល់ពេលនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១,៧៦១ម៉ែត្រ ស្ថិតនៅក្នុងស្រុកចិត្របុរី និង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សម្រេចបាន ៣៦.២៤%ហើយ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចបាន៣៦.២៤% ហើយនៃគម្រោងទាំងមូលដោយក្នុងនោះ រាប់បញ្ជូលការការសាងសង់ស្ពានឆ្លង បូករួមការងារស្ថាបនាផ្លូវក្នុងគ្រោង។ បើតាមលោក ផន រឹម ទាក់ទងគម្រោងសាងសង់ ស្ពានឆ្លងទន្លេមេគង្គសម្រេចបាន ៤៩.១៨%នៃផែនការ។
ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ មានប្រវែងជាង ១,៧៦១ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបើកការដ្ឋានសាងសង់នាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា៕