681 ezgif.com resize
Swift cc time

កងទ័ពកម្ពុជា-ចិននឹងធ្វើ«សមយុទ្ធនាគមាស»នាពាក់កណ្តាលឧសភានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កងទ័ពកម្ពុជា និងចិន នឹង ធ្វើ សមយុទ្ធ យោធា រួម គ្នា ដែល មាន ឈ្មោះថា «នាគមាស» ដែលជាសមយុទ្ធប្រចាំ ឆ្នាំ រវាងប្រទេសទាំងពីរ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។នេះបើយោងតាមព័ត៌មានដែលក្រសួងការពារជាតិចិនបានផ្សាយ។

យោងតាមប្រភពដដែល បានគូសបញ្ជាក់ថា ក្រោយ ការ ព្រមព្រៀង គ្នា ហើយ យោធា ចិន និង កម្ពុជា នឹង ធ្វើ សមយុទ្ធ រួមគ្នា «នាគ មាស-២០២៤» នៅ កម្ពុជា នៅ ពាក់ កណ្តាល ដល់ ចុង ខែ ឧសភានេះ ក្រោមប្រធានបទ សមយុទ្ធ គឺ «ប្រតិបត្តិការ ប្រឆាំង អំពើ ភេរវកម្ម រួម និង ការ សង្គ្រោះ មនុស្សធម៌»។

បើតាមក្រសួងការពារជាតិចិន យោធាចិន និងកម្ពុជា បានធ្វើសមយុទ្ធរួមគ្នា "នាគមាស" ជាបន្តបន្ទាប់ ដែលនឹងជួយពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការសម្របសម្រួលយុទ្ធសាស្ត្ររវាងយោធាទាំងពីរ និងរួមគ្នា ការពារសន្តិភាព និង ស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា នេះជាឆ្នាំទី៦ហើយដែលកម្ពុជា និង ចិន រៀបចំសមយុទ្ធរួមគ្នា ក្រោយចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៦។កាលពីឆ្នាំ២០២៣ កម្ពុជានិង ចិនក៏បានធ្វើ សមយុទ្ធនាគមាស នេះម្តងហើយ បន្ទាប់ពីខកខានរយៈពេលពីរឆ្នាំជាប់គ្នាដោយ សារវិបត្តិជំងឺកូវីដ១៩៕



Khcct banner

អត្ថបទទាក់ទង