Img 1426
Swift cc time

«ផលិតផលខ្មែរ»ជាច្រើនតាំងបង្ហាញក្នុងពិព័រណ៍កម្ពុជានៅជប៉ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

តូក្យូ៖ ផលិតផលខ្មែរជាច្រើនប្រភេទ មានស្តង់ផលិតផល៩០ បានដាក់តាំងបង្ហាញក្នុង«ពិព័រណ៍កម្ពុជា» លើកទី៨ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ពិព័រណ៍កម្ពុជានេះ សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅសួនឧទ្យានយ៉ូយ៉ូហ្កិ (Yoyogi Park) ទីក្រុងតូក្យូ។ 

ពិព័រណ៍កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ទេសចរណ៍ ផលិតផលសក្តានុពលខ្មែរ និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវអន្តរជាតិ។ ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់សរុបចំនួន ៩០ បានដាក់តាំងបង្ហាញ និងផ្សព្វផ្សាយនូវម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរជាច្រើនមុខ ក្នុងនោះក្រុមហ៊ុនមកពីប្រទេសកម្ពុជា ដឹកនាំដោយក្រសួងពាណិជ្ជកម្ម មានចំនួន ៧ក្រុមហ៊ុន។នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។

បើតាមក្រសួង ក្រៅពីការតាំងពិព័រណ៍ ក៏មានការរៀបចំនូវកម្មវិធីសម្ដែងរបាំបុរាណខ្មែរ ដោយក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ ក្រុមរបាំសម្តែងដោយកុមារាកុមារីខ្មែរនៅជប៉ុន តន្រ្តីសម័យ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរសម្តែងដោយក្រុមសមាគមនិស្សិតខ្មែររៀននៅជប៉ុន និងការសម្តែងក្បាច់គុនខ្មែរផងដែរ ដែលតាមរយៈកម្មវិធីទាំងអស់នេះ ពិព័រណ៍កម្ពុជា បានទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង ៣ម៉ឺននាក់ នៅក្នុងថ្ងែដំបូងនេះ៕


Khcct banner

អត្ថបទទាក់ទង