
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅខែកក្កដា មានជនជាតិចិនចំនួនជាង៧ពាន់នាក់ចូលមកកម្ពុជា ភាគច្រើនអ្នកធុរកិច្ចជន។
ចាប់តាំងពីខែមេសាមក ជនជាតិចិនដែលចូលមកកម្ពុជាធ្លាក់យ៉ាងគំហុក បើតាមបាយការណ៍របស់ក្រសួងទេសចរណ៍ ដោយនៅក្នុងខែមករាមានទេសចរចិនមកកម្ពុជាចំនួន១២៣៥៥០នាក់,ខែកុម្ភៈ ៦៨២៧២,ខែមីនា៦៧៩១០,ខែមេសា ៣០៣១,ខែឧសភា ៦១២៥,ខែមិថុនា ៦៧៨៥ និងនៅក្នុងខែកក្កដា មាន៧៣៩០នាក់។
តាមរយៈរបាយការណ៍ខាងលើកនេះ ក៏បានបង្ហាញផងដែរថា នៅក្នុងខែកក្ដដា ជនជាតិថៃចូលមកកម្ពុជាច្រើនជាងគេ ពោលគឺមានប្រមានជាង១០ម៉ឺននាក់ ខណៈវៀតណាមមានត្រឹម៨៦នាក់ ឡាវមាន៩នាក់៕