Cctimesw1140xh150cm copy

លោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលមរណភាពក្នុងជន្មាយុ៥៧ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តកំពត និងខេត្តពោធិ៍សាត់ ទទួលមរណភាពនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១រសៀល ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។

សព លោក ជាវ តាយ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៣ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤តទៅ។ សពនឹងដង្ហែទៅបញ្ចុះនៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព ស ២៥៦៧ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង