Cctimesw1140xh150cm copy

អ្នកជំនាញសុខាភិបាល ប្រាប់ពីការថែរក្សាសុខភាពអំឡុងពេលអាកាសធាតុក្តៅខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាលកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ប្រាប់ពីការថែរក្សាសុខភាពអំឡុងពេលអាកាសធាតុក្តៅខ្លាំង ដែលមិនធ្លាប់មាននៅកម្ពុជា ដោយណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព ដែលអាចនឹងមានការដួលសន្លប់ ឫលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួន និង ចៀសវាងការបរិភោគផ្អែមពេក ប្រៃពេក ឫខ្លាញ់ពេក ជាដើម។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា អ្វីដែលសំខាន់នៅអំឡុងពេលអាកាសធាតុក្តៅនជ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងក្នុងរយ:ពេលយូរពេក ដែលនាំឱ្យរលាកស្បែក បែកញើសខ្លាំងពេកធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេសឡាស់ ដង្ហក់ ឫដួលសន្លប់ ហើយគាំងបេះដូងស្លាប់ជាដើម។

បន្ថែមនេះ ត្រូវរកទីតាំងម្លប់ជ្រក បើនៅក្រៅផ្ទះ ឫអគារ រកកន្សែង ឫក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន ពិសារទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី ២-៣លីត្រក្នុងមួយថ្ងៃ សូមកុំពិសារភេសជ្ជផ្អែមដែលធ្វើឱ្យកំដៅខ្លួនបុគ្គលកើនថែមក្នុងពេលដែលក្តៅខ្លាំងនេះ និងប្រើសម្លៀកបំពាក់ស្រាលស្តើង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រើឡូស្យុងការពារកម្តៅថ្ងៃ ឫប្រើឆ័ត្របាំងកម្តៅថ្ងៃ។ បើនៅក្នុងផ្ទះ ឫអគារ អាចប្រើកង្ហា ឫម៉ាស៊ីនត្រជាក់ កាត់បន្ថយកម្តី។ ចៀសវាងការបរិភោគផ្អែមពេក ប្រៃពេក ឫខ្លាញ់ពេក ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង