ភ្នំពេញ៖ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស កំពុងមានបញ្ហាហូរឈាមតាមច្រមុះក្នុងពេលដែលលោកកំពុងសម្តែងព្រះធម៌ តាម ONLINE ជាមួយពុទ្ធសាសនិកដ៏ទៃផ្សេងទៀត។
អ្នកកាន់លោកអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស បានថ្លែងថា បន្ទាប់ពីឃាត់ឈាមមិនបាន ក្រុមការងាររបស់លោកបានជូនលោកទៅពិនិត្យនៅមន្ទីរពេទ្យនៅខេត្តបាត់ដំបង ។ជាលទ្ធផលក្រោយពេលស្កេនហើយ គឺមិនមានបញ្ហាសរសៃឈាមណាមួយនោះទេ។ចំណែកឈាមដែលហូរនោះ ដោយសារលោកគ្រូប្រឹងកណ្តាស់តែប៉ុណ្ណោះ ។

