Cctimesw1140xh150cm copy

លោកស្រី កែ សួន​សុ​ភី តែងខ្លួនជា«ព្រះនាងជ័យរាជទេវី»បង្ហាញការលះបង់ស្ត្រីដើម្បីស្វាមី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោកស្រី កែ សួន​សុ​ភី ដែលជា​កូនស្រី​របស់លោក​ កែ គឹមយ៉ាន និង ជាភរិយារបស់លោក ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតុបតែងខ្លួនជា «អង្គវីរៈនារីខ្មែរព្រះនាងជ័យរាជទេវី» ក្នុងគោលបំណងបង្ហាញពីតួអង្គស្ត្រីខ្មែរដែលលះបង់គ្រប់យ៉ាង ដើម្បីស្វាមី។ការតុបតែងខ្លួនរបស់លោកស្រី កែ សួន​សុ​ភីនេះ ទទួលបានកោតសរសើរពីមហាជន និង បានចូលរួមចំណែកដ៏សំខាន់លើកស្ទួយវប្បធម៌ជាតិខ្មែរ។

តាមរយៈសំណេរលើបណ្តាញសង្គមលោកស្រី កែ សួន​សុ​ភី បានថ្លែងថា បំណងប្រាថ្នារបស់លោកស្រី គឺតែងតួអង្គវីរៈនារីខ្មែរព្រះនាងជ័យរាជទេវី ដែលជាតួអង្គសំខាន់មួយចំណោមតួអង្គខ្មែរស្ត្រីដែល​លះបង់គ្រប់យ៉ាង ដើម្បីព្រះស្វាមី។សម្រាប់លោកស្រី ព្រះនាងទ្រង់យល់ច្បាស់នូវច្បាប់ព្រះពុទ្ធសាសនា ហើយព្រះនាងមានព្រះទ័យស្មោះចំពោះព្រះស្វាមី គោរពប្រតិបត្តិតាមសង្គហធម៌ រវាងស្វាមីនិងភរិយាឥតមានខ្វះចន្លោះត្រង់ណាឡើយ។ កិច្ចវត្តរបស់ភរិយាដែលត្រូវបំពេញចំពោះស្វាមី ព្រះនាងជ័យរាជទេវីបានបំពេញឥតមានសល់ចន្លោះកន្លែងណា។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង