Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ដកថវិកា១លានដុល្លារជួយមន្ទីរពេទ្យកុមារអង្គរ មណ្ឌលកុមារ និងគ្រួសារយោធិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចដកថវិកាចំនួន១លានដុល្លារ(1,000,000$)ដើម្បីជួយដល់កន្លែងដែលជួបការលំបាក មានដូចជា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន៥០ម៉ឺនដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ៣០ម៉ឺនដុល្លារ, និង គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន១ម៉ឺនដុល្លារ។ នេះបើតាមខ្លឹមសារដែលត្រូវបានបង្ហោះតាមរយៈគណនីមេតាផ្លូវការរបស់សម្ដេច ហ៊ុន សែន នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

សម្ដេច ហ៊ុន សែន បានលើកឡើងថា ជាដំបូងសម្ដេចអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះថវិកាដែលបានចូលរួមតាមរយៈសម្ដេច មានជាង៤,៨ លានដុល្លារ។ ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះ សម្ដេចបានសម្រេចដកថវិកាចំនួន១លានដុល្លារ ដើម្បីបែងចែកទៅដល់ទីតាំងទាំង៣ខាងលើ។ ឯថវិកាក្រៅពី១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ នេះបើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង