Cctimesw1140xh150cm copy

ការដំឡើងគ្រឹះថ្មីរបស់«ប្រាសាទជម»សម្រេចបាន៨០%

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ការជួសជុលប្រាសាទជមមានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទខូចខាតធ្ងន់ធ្ងរ ប៉ុន្ដែដោយព្រោះខិតខំប្រឹងប្រែងរបស់អ្នកជំនាញ បច្ចុប្បន្នការដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបាន៨០ភាគរយ ដោយជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាងឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិស។

ស្ថាបត្យករកូរ៉េ ដែលកំពុងអនុវត្តគម្រោងជួសជុលប្រាសាទជម លោក EO JINKYU បានឱ្យដឹងថា នេះគឺជាដំណាក់កាលនៃការត្រូវពង្រឹងគ្រឹះនៃប្រាសាទ ដែលត្រូវរៀបខឿនទាំងបីស្រទាប់របស់ប្រាសាទឡើងវិញជាមុនសិន បន្ទាប់មក ទើបអាចរៀបចំផ្នែកខាងក្នុងនៃគ្រឹះ។ ការរៀបចំគ្រឹះនេះ សម្រាប់កន្លែងណាដែលមានថ្មបាយក្រៀមចាស់ ដែលនៅល្អមានគុណភាពរឹងមាំ គឺត្រូវរក្សាទុកដដែល ប៉ុន្តែសម្រាប់កន្លែងដែលមានថ្មបាយក្រៀមពុកផុយ អស់គុណភាព គឺត្រូវប្ដូរជំនួសដោយថ្មបាយក្រៀមថ្មី។

លោក EO JINKYU ឱ្យដឹងទៀតថា ការជួសជុលប្រាសាទជម មានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទខូចខាតធ្ងន់ធ្ងរ ដូចជា ថ្មមានការខូចខាតច្រើន ទាមទារឱ្យជួសជុលឡើងវិញ។ ថ្មខ្លះជាប្រភេទថ្មប្រើប្រាស់ឡើងវិញដែលដូនតាបានយកពីប្រាសាទផ្សេងៗ ធ្វើឱ្យពិបាករកថ្មផ្គុំឡើងវិញ និងការពិបាកកំណត់ទីតាំងដើមនៃថ្មជាដើម។ បើទោះបីជាយ៉ាងណាក្តី ក្នុងរយៈពេល៧ខែចុងក្រោយនេះ ក្រុមការងារបានខិតខំប្រឹងប្រែងដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបាន៨០ភាគរយ ជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាង ឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិសហើយ។

សូមបញ្ជាក់ថា គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ហើយត្រូវបានផ្អាកមួយរយៈពេល ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែកាលពីឆ្នាំ២០២១ គម្រោងជួសជុលបានចាប់ផ្តើមឡើងវិញ ហើយបន្តរហូតមកដល់បច្ចុប្បន្ន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង