Cctimesw1140xh150cm copy

«ព្រែកជីកហ្វូណនតេជោ»បង្ហាញពីកម្លាំងជាតិនិយមខ្មែរ និង ហែកស្បែកមុខពិតមេប្រឆាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ចលនាគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ»ផ្តើមផ្ទុះឡើងជាបន្តបន្ទាប់ក្នុងសង្គមខ្មែរ ក្រោយពីមានការប្រកាសចលនាគាំទ្រពីសម្តេច ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា។រាប់ចាប់តាំងពី ស្ថានប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល សិស្សនិស្សិត រួមទាំងពលរដ្ឋដែលធ្លាប់ប្រឆាំងក៏ចេញមកគាំទ្រគម្រោងនេះ ង្កើតជាស្មារតី«ជាតិនិយមខ្មែរ» ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិសម្រាប់ថ្ងៃអនាគត កាត់បន្ថយការពឹងផ្អែកពីប្រទេសជិតខាង។ក្រៅពីចលនាគាំទ្រដ៏ច្រើនលើសលប់ ព្រែកជីកហ្វូណនតេជោ ក៏បានបកស្បែកមុខពិតរបស់មេក្រុមប្រឆាំងនៅក្រៅប្រទេស តាមរយៈចូលដៃគ្នាជាមួយបរទេសប្រឆាំងគម្រោងព្រែកជីកកម្ពុជា។

ចាប់តាំងពីមានការប្រកាសបង្កើតឱ្យមានចលនាជាតិគាំទ្រ គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់មជ្ឈដ្ឋាន បានចេញមុខប្រកាសជា សាធារណៈគាំទ្រដោយចំហ ចំពោះគម្រោងនេះដោយឈរលើផលប្រយោជន៍ជាតិជាធំ និង អនាគតសេដ្ឋកិច្ចកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។

ទាំងថ្នាក់ដឹកនាំកំពូលរបស់ជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សិស្សនិស្សិត រួមទាំងពលរដ្ឋដែលធ្លាប់ប្រឆាំងរាជរដ្ឋាភិបាលផង សុទ្ធតែមើលឃើញដូចៗគ្នាពីសារៈសំខាន់នៃគម្រោង«ព្រែកជីកហ្វូណនតេជោ»ថាជា សសៃឈាម និង ជាដង្ហើមសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាជាតិកម្ពុជា កាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។មតិពលរដ្ឋខ្មែរភាគច្រើន យល់ថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ ការដឹកជញ្ជូនតាមផ្លូវទឹកដែលធ្វើឱ្យមានតម្លៃថោក កាត់បន្ថយមិនឱ្យសឹករេចរឹលផ្លូវថ្នល់ និងកាត់បន្ថយថ្លៃដើម ជាងការដឹកជញ្ជូនតាមផ្លូវគោក និង អាកាស។ក្រៅពីនេះ គម្រោងព្រែកជីកហ្វូណនតេជោ ជាក្តីសង្ឃឹមសម្រាប់ពលរដ្ឋ ក៏ដូចជា បរិស្ថានបៃតងនឹងកើតឡើងនៅសងខាងព្រែក បម្រើដល់វិស័យទេសចរ វិនិយោគ អចលនទ្រព្យ។ជារួម គឺជាច្រកសេដ្ឋកិច្ចសំខាន់ សម្រាប់ឱ្យកម្ពុជា ប្រកួតប្រជែងជាមួយប្រទេសជិតខាង។

ចលនាគាំទ្រយ៉ាងច្រើនបន្តកើតឡើងឥតឈប់ឈរ បង្ហាញពីស្មារតី«សាមគ្គីជាតិនិយម»ក្នុងសង្គមខ្មែរ ហើយប្រជាពលរដ្ឋខ្លះ ទៀតរហូតស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតនូវមូលនិធិជាតិមួយ ដើម្បីជំរុញដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ។

ប៉ុន្តែគម្រោងមូលនិធិនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនមានផែនការ ដើម្បីបង្កើតនោះឡើយ ហើយមានថវិកាគ្រប់គ្រាន់សម្រាប់ដំណើរការសាងសង់ដែលអាចនឹងចាប់ផ្តើមបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥។សម្តេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ទោះមិនមានការចូលរួមពីបរទេស ក៏ខ្មែរអាចធ្វើព្រែកជីកនេះបានដែរ ហើយរាជរដ្ឋាភិបាលបានត្រៀម«សេណារីយ៉ូ»ចំនួន៣ ដើម្បីដោះស្រាយ ដំណើរការសាងសង់គម្រោងជាប្រវត្តិសាស្ត្រមួយនេះ។

ក្រៅពីឃើញនូវចលនាគាំទ្រពីគ្រប់មជ្ឈដ្ឋាន «ព្រែកជីកហ្វូណនតេជោ»ក៏បានបើកវាំងនននៅពីក្រោយនៃក្រុមប្រឆាំងមួយចំនួនតូចនៅកម្ពុជា តាមរយៈចូលដៃគ្នាជាមួយក្រុមអ្នកស្រាវជ្រាវវៀតណាមប្រឆាំងគម្រោងព្រែកជីករបស់កម្ពុជា។ក្រុមអ្នកស្រាវជ្រាវ វៀតណាម និង អាម៉េរិក មេក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេស បានសហការគ្នាប្រឆាំងគម្រោងព្រែកជីកកម្ពុជា ហើយជួលស្ថាប័នព័ត៌មានអន្តរជាតិផ្សាយវាយប្រហារកម្ពុជា។ពួកគេបានយកលេសរឿងប៉ះពាល់បរិស្ថាន និង កងទ័ពចិន រារាំងកម្ពុជា តែធាតុពិត គឺគម្រោងនេះ មិនប៉ះពាល់ផលប្រយោជន៍សេដ្ឋកិច្ច និងឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា។

តែយ៉ាងណាក៏ដោយ ការចូលដៃគ្នារវាងក្រុមអ្នកស្រាវជ្រាវវៀតណាម និង មេក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេសនេះ មិនអាចរារាំងដល់ដំណើរអភិវឌ្ឍកម្ពុជានោះឡើយ ព្រោះថាចលនាសាមគ្គីជាតិខ្មែរកំពុងតែកើនឡើងជាបន្តបន្ទាប់គាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ»ដែលកម្លាំងជាតិខ្មែរដ៏ធំមួយមិនអាចទប់បាន។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប មានប្រជាជនសរុបប្រមាណជិត២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។គម្រោងនេះ គឺជីកលើព្រែកកម្ពុជាដែលសល់ពីជំនាន់ដើមខ្លះ និង បង្កើតថ្មី ដែលនឹងអាចអនុញ្ញាតិឱ្យនាវាប្រភេទមួយចំនួនអាចចរាចរណ៍បាន កាត់បន្ថយការចំណាយដល់ វិស័យដឹកជញ្ជូន បង្កើនការវិនិយោគ អចលនទ្រព្យ ទេសចរណ៍ បរិស្ថានបៃតង ជាពិសេសសម្រួលដល់វិស័យកសិកម្មកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង