Cctimesw1140xh150cm copy

សម្តេច ហ៊ុន ម៉ាណែត ប្រកាសមិនមានគម្រោងបង្កើត«មូលនិធិ»សម្រាប់ព្រែកជីកហ្វូណនតេជោ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ានែត នាយករដ្ឋមន្ត្រីនៃកម្ពុជា “ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា” ។

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៨ មេសានេះ បានប្រកាសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានផែនការ ដើម្បីបង្កើត«មូលនិធិ»សម្រាប់គម្រោង ព្រែកជីកហ្វូណនតេជោ នោះឡើយ។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញចូលរួមពិធី “ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា” ។

បើតាមសម្តេច ហ៊ុន ម៉ាណែត ថវិកាសម្រាប់សាងសង់ ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ ហើយរាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិ សម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោនោះឡើយ។សម្រាប់សម្តេចចលនាគាំទ្រពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស គឺជាការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង សម្រាប់រាជរដ្ឋាភិបាល។

សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះមិនមានការចូលរួមពីបរទេស ក៏ខ្មែរអាចធ្វើព្រែកជីកនេះបានដែរ ហើយរាជរដ្ឋាភិបាលបានត្រៀម«សេណារីយ៉ូ»ចំនួន៣ ដើម្បីដោះស្រាយ និងជួយសម្រួលដល់ដំណើរការសាងសង់គម្រោងជាប្រវត្តិសាស្ត្រមួយនេះ។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។គម្រោងនេះនឹងអាចអនុញ្ញាតិឱ្យនាវាប្រភេទមួយចំនួនអាចចរាចរណ៍បានដូចជា៖ប្រភេទនាវាដែលអាចចេញចូលទន្លេនឹងសមុទ្រ ប្រភេទនាវាសាឡង់ដឹកទំនិញ ប្រភេទនាវាសាឡង់បូមស្តារ នាវាសណ្តោង ទូកទេសចរណ៍ និង នេសាទ អាចចេញចូលធ្វើប្រតិបត្តិការបានយ៉ាងប្រសើរ ហើយជួយសេដ្ឋកិច្ចកម្ពុជាដោយមិនពឹងប្រទេសជិតខាងដូចសព្វថ្ងៃ។

គម្រោងនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវ វៀតណាម និង អាម៉េរិក រួមទាំងក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេស ចាប់ដៃគ្នា ប្រឆាំងជាមួយរាជរដ្ឋាភិបាល ហើយសម្តែងក្តីបារម្ភពីផលប៉ះពាល់បរិស្ថាន។ប៉ុន្តែការរួមគ្នានេះ គេចាត់ទុកថា វៀតណាមកំពុងចូលដៃគ្នាជាមួយអាម៉េរិក ដើម្បីប្រឆាំងចិន ហើយយកលេស វាយប្រហារគម្រោងព្រែកជីកតេជោហ្វូណនរបស់កម្ពុជា ខណៈវៀតណាមខ្លួនឯងជីកព្រែកលើកទំនប់យ៉ាងច្រើន ដើម្បីការពារស្រូវ និង ដំណាំរបស់ពលរដ្ឋខ្លួន ហើយខូចខាតដំណាំកសិកម្មរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែនយ៉ាងច្រើនហិកតា ដោយមិនបានសួរនាំកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង