Cctimesw1140xh150cm copy

មន្ទីរធនធានទឹក ស្នើពលរដ្ឋសន្សំសំចៃទឹកប្រើប្រាស់ ខណៈសីតុណ្ហភាពនឹងឡើងខ្ពស់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី ២៥ មេសា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្ដាជនបទ ដែលនៅឆ្ងាយពីប្រភពទឹក ខណៈសីតុណ្ហភាពនៅទូទាំងប្រទេស នឹងឡើងខ្ពស់ជាង ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។

យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយយោងតាមមន្ទីរធនធានទឹក និងឧតុនិយម រដ្ឋបាល អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅជុំវិញទំនប់អាងសំខាន់ៗក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជ័យ ដូចជា ទំនប់ទួលសុរភី សង្កាត់ព្រះស្រែ, ទំនប់តាឡក សង្កាត់ក្សេមក្សាន្ត, ទំនប់ត្រពាំងលើក សង្កាត់ត្រាចទង, ទំនប់ចំការដូង និងទំនប់អូរតាចាប សង្កាត់វាលពង់ ត្រូវប្រើប្រាស់ទឹកសន្សំសំចៃខ្ពស់បំផុត ដោយយោងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ ស្ថានភាពទឹកនៅក្នុងតំបន់សំខាន់ៗទាំងអស់នោះ គឺអាចធានាការប្រើប្រាស់បានសម្រាប់តែជីវភាពរស់នៅប្រចាំថ្ងៃបានគ្រប់គ្រាន់តែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង