Cctimesw1140xh150cm copy

តំបន់«សេដ្ឋកិច្ចពិសេស»ថ្មីមួយទៀតនឹងផុសឡើងនៅក្នុងខេត្តកណ្តាលលើផ្ទៃដី១២០ហិកតា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស្ពានថ្មីឆ្លងស្ទឹងព្រែកត្នោតទៅតំបន់សេដ្ឋកិច្ចពិសេសកណ្ដាល (រូបភាព៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប)

ភ្នំពេញ៖ ក្រុមហ៊ុន Royal Group របស់អ្នក​ឧកញ៉ា គិត ម៉េង បានប្រកាសនឹង​​បង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ថ្មីមួយទៀត​​នៅ​ខេត្តកណ្តាល ​ដែលលាត​សន្ធឹង​លើផ្ទៃដី​ទំហំប្រមាណ១២០ហិកតា ហើយគម្រោងនេះនឹងបើកស្វាគមន៍អ្នកវិនិយោគបន្ថែមនៅក្នុងឆ្នាំ២០២៤នេះ។ 

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) នេះ គឺលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ហិកតា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោត ដែលក្រុមហ៊ុនបានសាងសង់រួចតាំងពីឆ្នាំ២០២២។

បើតាមក្រុមហ៊ុន គិតមកដល់ពេលនេះ ក្រុមហ៊ុនបានរៀបចំចាប់ផ្តើមដំណើរការងារចាក់ដីបំពេញ ក៏ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោល ហើយអាចនឹងត្រូវបញ្ចប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំនេះដែរ។ ដោយសារតម្រូវការទីតាំងវិនិយោគមានការកើនឡើង ដីទំហំប្រមាណ១០០ហិកតា ត្រូវបានកក់ទុកមុនរួចដោយក្រុមហ៊ុនមួយដែលកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ នៅពេលដំណើរការផលិតពេញលេញ ក្រុមហ៊ុននេះនឹងបង្កើតឱកាសការងារប្រមាណ២ម៉ឺននាក់ថែមទៀតដល់ប្រជាជនខ្មែរ។

យោងតាមរបាយការណ៍ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៤ បានកំពុងដំណើរលើវិស័យមួយចំនួនមាន កាត់ដេរស្បែកជើង រោងចក្រដំឡើងរថយន្ត កង់ និងអេឡិចត្រូនិកជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង