681 ezgif.com resize
Swift cc time

ក្រុមគ្រួសារអ្នកនាង ខាត់ សុឃីម ទទួលបាន«គ្រឿងឥស្សរិយយស»ពីរដ្ឋាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមគ្រួសារអ្នកសិល្បៈ អ្នកនាង ខាត់សុឃីម ដែលជាជាសិល្បៈការិនី ពហុជំនាញជើងចាស់ច្រើនឆ្នាំ នៅថ្ងៃទី ២៥ មេសា ទទួលបានគ្រឿងឥស្សរិយយស ថ្នាក់មហាសេនា និង ថ្នាក់អស្សឬទ្ធិ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។សមាជិកក្រុមគ្រួសារដែលទទួលបានគ្រឿងឥស្សរយសមានទាំងអស់៩នាក់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ស៊ីស៊ីថាមស៍ អ្នកនាង ខាត់ សុឃីម បានឱ្យដឹងថា សមាជិកក្រុមគ្រួសារអ្នកនាង ដែលជាអ្នកសិល្បៈមានរហូតដល់ជាង២០នាក់ ប៉ុន្ដែមានតែ ៩នាក់ ប៉ុណ្ណោះ ដែលទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា និង គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ពីរដ្ឋាភិបាល។

អ្នកនាង ខាត់សុឃីម បានបន្ដថា ក្រុមគ្រួសារអ្នកនាងដែលទទួលបានគ្រឿងឥស្សរិយយស រួមមាន អ្នកនាងផ្ទាល់ លោក អ៊ិន សុបញ្ញា, លោក ប៉ុក ចាន់ណារិទ្ធ, លោក ខាត់ សារុំ, លោក ខាត់ យ៉ៃ, លោក ខាត់សេរី, អ្នកនាង ខាត់ សួស្ដី, អ្នកនាង គឹម រមនាភក្ដី, និងលោក ខាត់ សារ៉េន។


Khcct banner

អត្ថបទទាក់ទង