681 ezgif.com resize
Swift cc time

ប្រទះឃើញវត្ថុបុរាណ«វត្ថុសិល្បៈ» ចំនួន ០២ប្រភេទ នៅខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានប្រទះឃើញវត្ថុបុរាណ (វត្ថុសិល្បៈ)ចំនួន ២ប្រភេទ នៅចំណុចអណ្ដូងផ្អាវ និងត្រូវបានយកទៅរក្សាទុកនៅសារមន្ទីព្រះនរោត្តមសីហនុអង្គរ។

កម្លាំងការិយាល័យនគរបាលការពារបេតិកភណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំស្វាយលើ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានធ្វើការប្រគល់និងទទួលវត្ថុបុរាណ(វត្ថុសិល្បៈ) ចំនួន ០២ប្រភេទ នៅការិយាល័យសង្គមកិច្ចស្រុកស្វាយលើ ស្ថិតនៅភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប រួមមាន៖ ទី១, ព្រះពុទ្ធបដិមាប្រក់នាគ ធ្វើអំពីថ្មភក់ ទទឹង ៣៣ស.ម កម្ពស់ ៣៩ស.ម កម្រាស់ ១២ស.ម និងទី២, ជើងពាន ធ្វើអំពីដីដុតលាបម្រាក់ អង្កត់ផ្ចិត ១២ស.ម កម្ពស់ ១៤ស.ម ផងដែរ។

សូមបញ្ជាក់ថា វត្ថុបុរាណ (វត្ថុសិល្បៈ)ទាំង ២ប្រភេទខាងលើ បានរកឃើញនៅចំណុចអណ្ដូងផ្អាវ និងត្រូវបានយកទៅរក្សាទុកនៅសារមន្ទីព្រះនរោត្តមសីហនុអង្គរ៕


Khcct banner

អត្ថបទទាក់ទង