ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានសម្រេចលុបចោលអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន ជីអាយស៊ីធីហ្វកធំ ខនសាល់ធេនស៊ី & ស៊ីវីស ឯ.ក (GICTFOX CONSULTANCY & SERVICE CO., LTD.) ចាប់តាំងពីកាលបរិច្ឆេទនៃលិខិតជូនដំណឹងនេះតទៅ។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ។
បើតាមសេចក្ដីប្រកាស អគ្គនាយកដ្ឋានពន្ធដារបានសម្រេចលុបចោលអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន ជីអាយស៊ីធីហ្វកធំ ខនសាល់ធេនស៊ី & ស៊ីវីស ឯ.ក (GICTFOX CONSULTANCY & SERVICE CO., LTD.) លេខអត្តសញ្ញាណកម្មសារពើពន្ធ K005-901902760 លេខអាជ្ញាបណ្ណ ភ្នាក់ងារសេវាកម្មពន្ធដា TA202003002 គិតចាប់តាំងពីកាលបរិច្ឆេទនៃលិខិតជូនដំណឹងនេះតទៅ។
តាមរយៈការសម្រេចនេះ ក្រុមហ៊ុនត្រូវបានបាត់បង់នីតិសម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារ ដែលមិនអាចផ្តល់សេវាពាក់ព័ន្ធនឹងពន្ធដារជូនអតិថិជន ឬជូនអ្នកជាប់ពន្ធទៀតទេ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ដល់លោក-លោកស្រីជាអភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទូទៅដែលកំពុង ឬមានបំណងប្រើប្រាស់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារពីក្រុមហ៊ុនខាងលើ ត្រូវផ្អាកឬកុំប្រើប្រាស់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារ ដើម្បីចៀសវាងការទទួលរងនូវការផាកពិន័យនិងទណ្ឌកម្មផ្សេងៗ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕