Img 1426
Swift cc time

កម្ពុជា-ចិន ចុះMOUលើការអភិវឌ្ឍន៍កសិកម្មនិងលក្ខខណ្ឌនៃការនាំចេញចំណីសត្វសុនខ ពីកម្ពុជាទៅចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជា និងភាគីចិន បានចុះហត្ថលេខារួមគ្នា លើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ការចុះMOUនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពិនិត្យលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វសុនខពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរនៅក្នុងប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន និងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ពិសារទាំងចំនួនពីរ ដែលលោក ឌិត ទីណា បានចូលរួមចុះហត្ថលេខា ក្រោមអធិបតីភាព លោក វ៉ាង យី និង លោក ស៊ុន ចាន់ថុល គឺ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា និងពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វសុនខពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន៕


Khcct banner

អត្ថបទទាក់ទង