ភូមា៖ កំពូលកីឡាករប្រដាល់ភូមា ដាវ លីឌុច នៅថ្ងៃទី ២២ មេសានេះ បានចេញសារតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួន កោតសរសើរពី សុខសុវត្តិភាពនៅក្នុងប្រទេសកម្ពុជា ហើយសម្រេចចិត្តរើទីលំនៅមករស់នៅក្នុងប្រទេសកម្ពុជា។
អមជាមួយរូបថតជាមួយគម្លាំងនគរបាលរបស់កម្ពុជា តាមរយៈបណ្តាញសង្គម កំពូលកីឡាករប្រដាល់ភូមារូបនេះ បានសរសេរថា "សារពិសេសជូនចំពោះកងកម្លាំងនគរបាលកម្ពុជា។ ប៉ូលីសខ្មែរមានវិជ្ជាជីវៈ និងចិត្តល្អ ហើយបើអ្នកមានគម្រោងមកលេងប្រទេសកម្ពុជា អ្នកអាចជឿជាក់ក្នុងចិត្តថា អ្នកទទួលបានការគោរព និងមានយុត្តិធម៌។ ខ្ញុំបានរើទីលំនៅមកប្រទេសកម្ពុជាជាមួយកូនប្រុសអាយុ ២ ឆ្នាំ និងប្រពន្ធមានផ្ទៃពោះ៨ ខែ ហើយខ្ញុំគិតថាប្រទេសមានសុវត្ថិភាពខ្លាំងណាស់។"
ជាមួយនិងសារកោតសរសេរើ កំពូលកីឡាករប្រដាល់ភូមា ដាវ លីឌុច បានសរសេរសារថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ទូទាំងប្រទេសកម្ពុជាផងដែរ។