មណ្ឌលគិរី៖ មនុស្សចាស់និងក្មេងៗ ចំនួន ៤នាក់បានស្លាប់ និង២នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់មិនទាន់ផ្ទុះ ដែលជាសំណល់សង្គ្រាម ដែលឋិតនៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤៕