Cctime 6monthsfree desktop
Cc times  web banner kh (2)

ថ្ងៃទី១៖ការចរចាកំណត់ប្រាក់ឈ្នួលកម្មករភាគីពាក់ព័ន្ធមិនទាន់រកចំនុចឯកភាពគ្នា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ការចរចាកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករ និយោជិត នាឆ្នាំ២០២១ បានផ្តើមនៅថ្ងៃទី ៩ និងទី១០ កញ្ញានេះ។ជាលទ្ធផលសម្រាប់ការចរចាថ្ងៃទី១នេះ ភាគីពាក់ព័ន្ធមិនទាន់រកចំនុចឯកភាពគ្នាបានឡើយទេ ដោយរង់ចាំការបោះឆ្នោតនៅថ្ងៃស្អែក។

ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តចរចាជា លក្ខណៈត្រីភាគីជាលើកទីពីរ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរនិងផលិតស្បែកជើងនៅកម្ពុជា។ក្រោយពីការចរចាអស់រយៈពេលមួយថ្ងៃរួចមក ភាគីមិនរកចំនុចឯកភាពគ្នាបានឡើយ។នេះបើតាមការចុះផ្សាយរបស់សហភាពការងារកម្ពុជា (CLC)។

ដោយឡែកសម្រាប់ក្រសួងការងារនៅថ្ងៃទី ៩ កញ្ញានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងបានអះអាងថា ក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធបានបង្ហាញនូវបច្ចេកទេសនៃលក្ខណវិនិច្ឆ័យទាំង៧ប្រកដដោយភាពចាស់ទុំភាតរភាព និងសាមគ្គីភាពជាមួយគ្នា។

បើតាមក្រសួងការងារតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកបានឯកភាពគ្នាថា នឹងបន្តកិច្ចពិភាក្សាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០២០ស្អែកនេះ។

គួបញ្ជាក់ថា ជាគោលការណ៍ស្រាប់ បើគ្មានការឯកភាពទាំងស្រុងទេ អង្គប្រជុំត្រូវធ្វើការបោះឆ្នោតដើម្បីសម្រច។ ដូចនេះនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៩ស្អែកនេះ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង